សមាជិកសភាបានជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣។
(VOV) /  
|
សមាជិកសភាបានជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣។ (vov.vn) |
VOV-នាថ្ងៃទី២៥មិថុនា លោក Le Hong Anh សមាជិកការិយាល័យនយោបាយសមាជិកអចិន្ត្រៃយ៍គណៈលេខារួមជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Can
Tho បានជួបប្រាស្រ័យអ្នកបោះឆ្នោតជាកម្មាភិបាលមន្ត្រីបណ្ដាអង្គភាពអាជីវកម្ម
និងអ្នកបោះឆ្នោតដំណាងឲ្យបណ្ដាសាសនានៅដំបន់ខ័ណ្ឌ Thot Not និងស្រុក Vinh
Thach ទីក្រុង Can Tho។ នាថ្ងៃដ៏ដែលនៅឃុំ Son Thuy ស្រុក Kim Boi ខេត្ត Hoa Binh
លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរួមជាមួយគណៈ
ប្រតិភូរដ្ឋសភាខេត្ត Hoa Binh បានជួបប្រាស្រ័យអ្នកបោះឆ្នោតនៃឃុំចំនួន៧ដំបន់ទី២
ស្រុក Kim Boi។
អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan រួមជាមួយគណៈប្រតិភូសមាជិកសភា
ខេត្ត Ha Nam បានជយបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Nam។ នាយឧត្តម
សេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលនិងគណៈប្រតិភូសមាជិកសភា
ខេត្ត Ninh Binh បានជួបប្រាស្រ័យអ្នកបោះឆ្នោតនៅទីក្រុង Ninh Binh។ ក្នុងពេលនោះ
អនុប្រធានរដ្ឋសភា Huynh Ngoc Son និងគណៈប្រតិភូទីក្រុង Da Nang បានជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងផងដែរ៕
-VOV