សមាជិកសភាមណ្ឌលទីក្រុងហាណូយលើកកំពស់ប្រសិទ្ធភាពសកម្មភាពដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត
(VOVWORLD) - នាថ្ងៃទី១៦ ខែមករា គណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៨និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាសមាជិកសមាជិកាសភាមណ្ឌលទីក្រុងហាណូយ (រូបថត៖ qdnd.vn) |
អញ្ជើញថ្លែងនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានចាត់ទុកថា សមាជិកសភាមណ្ឌលទីក្រុងហាណូយ ទាំងអស់ចាំបាច់ត្រូវលើកកំពស់គុណភាពសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។ ដើម្បីសម្រេចបាននូវ ភារកិច្ចដែលត្រូវបានប្រគល់ជូន សមាជិកសភាចាំបាច់ត្រូវផ្ទៀងស្ដាប់ រៀនសូត្រ ពីប្រជាជនក៏ដូចជារៀនសូត្រល្អពីគ្នាទៅវិញទៅមកផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបានសង្កត់ធ្ងន់ថា បំណងប្រាថ្នារបស់ប្រជាជនគឺជាកត្តាគន្លឹះ ហើយត្រូវបានប្រជាជនជឿជាក់ទើបធ្វើបាន ហេតុដូច្នេះហើយ សមាជិកសភា ត្រូវកសាងទំនាក់ទំនងជាមួយប្រជាជនអោយបានល្អ យល់បំណងប្រាថ្នា របស់ប្រជាជនអោយបានជ្រាលជ្រៅ ទើបកសាងច្បាប់ដ៏សមស្របបាន។
ថ្លែងមតិសន្និដ្ឋាននៅសន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធាន គណៈប្រតិភូសមាជិក សភាមណ្ឌលទីក្រុងហាណូយលោក Hoang Trung Hai បានស្នើអោយសមាជិកសភាទាំងអស់នៃទីក្រុងបន្តលើកកំពស់ស្មារតីទទួល ខុសត្រូវ និងចំណេះដឹង ដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធ ភាពទៅក្នុងសកម្ម ភាពរួមរបស់គណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុងហាណូយ ព្រមទាំង សម្រេចល្អនូវភារកិច្ចជាតំណាងរបស់ប្រជាជន ផងដែរ៕