សមាជិកសភាអ៊ីតាលីអំពាវនាវឲ្យទ្វីបអឺរ៉ុបឡើងសម្លេងអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOVworld) - នាថ្ងៃទី១៤​ កក្កដា ក្នុងសម័យសួរដេញដោលនៅគណៈកម្មាធិការកិច្ច
ការបរទេសនៃសភាជាន់ទាបអ៊ីតាលីអំពីបញ្ហាសមុទ្រខាងកើតនិងស្ថានភាពសន្តិ
សុខតំបន់ បណ្ដាសមាជិកសភាអ៊ីតាលីបានអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសនេះនិង
ប្រទេសអឺរ៉ុបនានាឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីសកម្មភាពរំលោភច្បាប់អន្តរជាតិ
របស់ចិននៅសមុទ្រខាងកើត។អញ្ជើញចូលរួមសម័យសួរដេញដោលនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតា លីលោក Nguyen Hoang Long បានអះអាងនូវអធិប
តេយ្យភាពរបស់វៀតណាម ចំពោះបណ្ដាកោះនៅសមុទ្រខាងកើត។ទស្សនៈមុនក៏
ដូចជាក្រោយរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតគឺភាគីនា
នាគោរពស្ថានភាពដើម ពុំ ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះ
ស្រាយជំលោះតាមសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ
ភាព បូរណ ភាពដែនដីនិងសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុ
សញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត
ការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ