សមាជិកសភាអាមេរិកអំពាវនាវបង្កើនសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត
|
សមាជិកសភាអាមេរិកអំពាវនាវបង្កើនសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ មេសា បណ្ដាសមាជិកសភាអាមេរិកបានដាស់
តឿនរដ្ឋអំណាចប្រធានាធិបតី លោក Barack Obama បង្កើនការធានាសន្តិសុខ
នាវាចរណ៍នៅសមុទ្រខាងកើតតាមរយៈការអនុវត្តបន្ថែមសកម្មភាពយាមល្បាត
ជុំវិញបណ្ដាប្រជុំជំលោះនៅទីនេះ។ តាមប្រធានគណៈកម្មាធិការកិច្ចការបរទេស
ព្រឹទ្ធសមាជិកអាមេរិក លោក Bob Corker បានឲ្យដឹងថា៖ បណ្ដាសកម្មភាព
យាមល្បាតនេះនឹងត្រូវបានដាក់ពង្រាយប្រចាំសប្តាហ៍និងប្រចាំខែ។ ក្នុងពេល
នោះ ព្រឹទ្ធសមាជិករដ្ឋ Colorado លោក Cory Garder បានចាត់ទុកថា៖ ការដាក់
ពង្រាយនាវាយាមល្បាតរបស់អាមេរិកនៅតំបន់សមុទ្រនេះក្នុងរយៈពេល ៣
ខែ ម្តងគឺមិនគ្រប់គ្រាន់ទេដើម្បីផ្ញើរសារដ៏រឹងមាំដល់ចិន។ រីឯខ្លួនវិញ ព្រឹទ្ធសមា
ជិក Robert Menendez បានចោទប្រកាន់ចិនកំពុងគ្រប់គ្រងតំបន់ ព្រមទាំង
គាំទ្រការ ដែលវ៉ាស៊ីនតោនមានគោលជំហររឹងមាំថែមទៀតចំពោះប៉េកាំង។
ថ្លែងមតិនៅ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនាថ្ងៃដដែល អនុរដ្ឋមន្ត្រីការ
បរទេសអាមេរិក លោក Anthony Blinken ក៏បានឯកភាពជាមួយទស្សនៈថា៖
អាមេរិកគប្បីដាក់ ពង្រាយនាវាយាមល្បាតជុំវិញតំបន់ជំលោះនៅសមុទ្រ
ខាងកើតប្រចាំខេ ជាពិសេគឺជុំវិញបណ្ដាកោះសិប្បនិមិត្តខុសច្បាប់របស់ចិន
នៅទីនេះ៕