សមាជិកសភាអ៊ីរ៉ង់ឯកភាពអំពីក្របខ័ណ្ឌសំដៅឆ្លើយតបតវិញសកម្មភាពភេវរកម្មរបស់អាមេរិក
(VOVWORLD) - នាថ្ងៃទី ២៩ កក្កដា បណ្ដាសមាជិកសភាអ៊ីរ៉ង់បានឯកភាពអនុម័ត លើក្របខ័ណ្ឌរួមនៃគំរោងច្បាប់មួយសំដៅតបតវិញវិធានការអមិត្តរបស់អាមេរិក ប្រឆាំងជំទាស់អ៊ីរ៉ង់។
សមាជិកសភាអ៊ីរ៉ង់ឯកភាពអំពីក្របខ័ណ្ឌសំដៅឆ្លើយតបតវិញសកម្មភាពភេវរកម្មរបស់អាមេរិក |
(VOVworld) – នាថ្ងៃទី ២៩ កក្កដា បណ្ដាសមាជិកសភាអ៊ីរ៉ង់បានឯកភាពអនុម័ត លើក្របខ័ណ្ឌរួមនៃគំរោងច្បាប់មួយសំដៅតបតវិញវិធានការអមិត្តរបស់អាមេរិក ប្រឆាំងជំទាស់អ៊ីរ៉ង់។ តាមនោះ សមាជិកទាំងអស់នៃគណៈកម្មាធិការសន្តិសុខ ជាតិនិងគោលនយោបាយកិច្ចការបរទេសរដ្ឋសភាអ៊ីរ៉ង់បានបោះឆ្នោតគាំទ្រ ឯកសារពោលខាងលើនៅសម័យប្រជុំវិសម្មាញ្ញ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងកិច្ចការបរ ទេសរដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រេចនេះបង្ហាញនូវសាមគ្គីភាពនៅរដ្ឋសភាអ៊ីរ៉ង់សំដៅប្រតិកម្មទៅលើ វិធានការដាក់ទណ្ឌកម្មរបស់អាមេរិក។ ស្ថាប័នេះនឹងបន្តពិភាក្សាជាលំអិតនៃការតបតវិញនេះនាសប្តាហ៍ខាងមុខ។ កាយវិការរបស់អ៊ីរ៉ង់ត្រូវបាននាំចេញបន្ទាប់ពីរដ្ឋសភាពអាមេរិកបានអនុម័តលើគំរោងច្បាប់អំពីការអនុវត្តបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី អ៊ីរ៉ង់និង ស.ប.ប.ក.៕