សមាជិក សមាជិកាសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមូលដ្ឋាន

(VOVWORLD) -នាថ្ងៃទី២៧វិច្ឆិកា អញ្ជើញថ្លែងមតិក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោត បន្ទាប់ពីកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀត ណាមនីតិកាលទី១៤ នៅទីរួមស្រុក Ben Luc និងឃុំ An Thanh (ស្រុក Ben Luc ខេត្ត Long An) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃ យ៍រដ្ឋាភិបាល លោក Truong Hoa Binh បានអះអាងនូវគោលជំហរមុនក៏ដូចជា ក្រោយរបស់បក្សនិងរដ្ឋ គឺប្តេជ្ញាចិត្ត ការពារទាំងស្រុងអធិបតេយ្យភាពកោះ សមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។ 
សមាជិក សមាជិកាសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមូលដ្ឋាន - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Ben Luc ខេត្ត Long An

ដោយឡែកសម្រាប់ការងារបង្ការប្រឆាំងអំពើពុករលួយនិងខ្ជះខ្ជាយ ស្ថាប័នមានសមត្ថកិច្ចបានជម្រុញនិងបន្តអនុវត្តយ៉ាងខ្លាំង ក្លាថែមទៀតនាពេលខាងមុខ។

        ក្នុងថ្ងៃដដែល លោកស្រី Truong Thi Mai លេខាមជ្ឈឹមបក្សនិងជាប្រធាន គណៈកម្មាធិការចលនានិងអប់រំប្រជាជនមជ្ឈឹម បានអញ្ជើញរួមជាមួយក្រុម សមាជិក សមាជិកាសភាខេត្ត Lam Dong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ វិទ្យាស្ថានកងទ័ពជើងគោក Da Lat និងកម្មា ភិបាល កងកម្លាំងប្រដាប់អាវុធជាង៣០០ នាក់ដែលកំពុងបំពេញការងារនៅទីក្រុង Da Lat ខេត្ត Lam Dong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ