សមាជិក សមាជិកាសភាបានផ្ទៀងស្តាប់របាយការនិងពិនិត្យលើសេចក្ដីព្រាងច្បាប់ស្តីពីការបង្ការនិងប្រឆាំងនឹងផលប៉ះពាល់ពីគ្រឿងស្រវឹងនិងស្រាបៀរ

(VOVWORLD) -  បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី៦ នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា សមាជិកសមាជិកាបានផ្ទៀងស្តាប់នូវរបាយការណ៍និងផ្ទៀងផ្ទាត់សេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិងប្រឆាំងផលប៉ះពាល់បណ្តាលឡើងដោយគ្រឿងស្រវឹងនិងស្រា បៀរ។

អញ្ជើញបកស្រាយអំពីសេចក្តីព្រាងច្បាប់បង្ការប្រឆាំងផលប៉ះពាល់ដោយគ្រឿងស្រវឹងនិងស្រារបៀរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានមានប្រសាសន៏ថា ពង្រាងច្បាប់នេះបានកំណត់វិធានការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹង ស្រាបៀរ; វិធានការដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងស្រាបៀរ; គ្រប់គ្រងការផ្គត់ផ្គង់ស្រានិងស្រាបៀរ; លក្ខខណ្ឌដើម្បីធានាការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃគ្រឿងស្រវឹងនិងស្រាបៀររួមទាំងការទទួលខុសត្រូវរបស់ភ្នាក់ ងារ អង្គការនិងបុគ្គលក្នុងកិច្ចការពារនិងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃគ្រឿងស្រវឹងនិងស្រាបៀរផងដែរ។

បន្ទាប់មកទៀត ក្នុងការពិភាក្សាពីខ្លឹមសារនិងទស្សនៈមួយចំនួនដែលកំពុងខ្វែងគំនិតនៃគម្រោងច្បាប់ស្តីពីការដាំដុះ សមាជិក សមាជិកាសភាមួយចំនួនបានស្នើថា ក្រុមចងក្រងត្រូវបំភ្លឺច្បាស់អំពីវិសាលភាពនៃច្បាប់។ ដោយមានការបែងចែកបទបញ្ជាលើការគ្រប់គ្រងពូជ ការដាំដើមឈើគោលជាមួយដំណាំផ្សេងៗទៀត ... សមាជិកាលោកស្រី Tran Thi Dieu Thuy មណ្ឌលទីក្រុងហូជីមិញមានលើកមតិ៖ “អំពីការធ្វើពិសោធន៍ជីជាតិ ខ្ញុំស្នើថា ត្រូវមានការកំណត់យ៉ាងជាក់លាក់បន្ថែមលើ អង្គការដែលទាក់ទងដោយផ្ទាល់ឬដោយប្រយោល ដូចជាក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងអង្គការតែមួយ ... ដើម្បីធានានូវតម្លាភាពនិងភាពត្រឹមត្រូវនៃសកម្មភាពក្នុងការវិភាគ សំដៅបំពេញការទទួលខុសត្រូវរបស់ភ្នាក់ងារក្នុងការត្រួតពិនិត្យនូវលទ្ធផលទាំងនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ