សមាជិក APEC គាំទ្រឆ្នាំ APEC ២០១៧ នៅវៀតណាម

សមាជិក APEC គាំទ្រឆ្នាំ APEC ២០១៧ នៅវៀតណាម - ảnh 1
ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc (ខាងស្ដាំ) ទទួលញញួរនិមិត្តរូបនៅពិធីផ្ទេរប្រគល់ប្រទេសម្ចាស់ផ្ទះ APEC កាលពីថ្ងៃទី១៩ វិច្ឆិកា នៅប៉េរូ

(VOVworld) - សន្និសីទជាន់ខ្ពស់លើកទី២៤នៃវេទិកាសហប្រតិបតិ្តការសេដ្ឋ
កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបិទបញ្ចប់នាថ្ងៃទី២១ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និ
សីទលីម៉ា ប្រទេសប៉េរូ។ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាម
លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បណ្ដាសមាជិកក៏ដូចជាសហគមន៍សហ
គ្រាសបានសំដែងច្បាស់នូវការយកចិត្តទុកដាក់ការគាំទ្រយ៉ាងខ្លាំងក្លានិងក្ដីសង្ឃឹម
ទៀតផងចំពោះឆ្នាំ APEC ២០១៧ ដែលវៀតណាមជាប្រទេសម្ចាស់ ផ្ទះ។លោក
Pham Binh Minh អះអាងថា ការទទួលរៀបចំឆ្នាំ APEC ២០១៧ ជាអាទិភាពរបស់
ផ្នែកកិច្ចការបរទេសវៀតណាម​សំដៅអនុវត្តន៍ការធ្វើសមាហរណកម្មយ៉ាងជ្រាល
ជ្រៅទៅក្នុងអន្តរជាតិ ហើយលើកកំពស់កិច្ចការបរទេសពហុ ភាគី។សមាជិកទាំង
អស់បានឯកភាពជាមួយសំណើររបស់វៀតណាមអំពីប្រធានបទ “បង្កើតកម្លាំង
ចលករថ្មី រួមគ្នាពូនជ្រុំអនាគតរួម”។សមាជិកជាច្រើនមាន គោលបំណងបង្កើននិង
លើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបតិ្តការជាមួយវៀតណាម។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ក៏បានឲ្យដឹងថា ក្នុង
ឋានៈជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០១៧នោះ គណៈប្រតិភូវៀតណាមបាន
មានការរួមវិភាគទានដ៏សកម្មនិងលេចធ្លោក្នុងជោគជ័យរួមរបស់ឆ្នាំ APEC
២០១៦។ជាក់ស្ដែងគឺ វៀតណាមបាននាំចេញគំនិតស្ដីអំពីការកំណត់ទិសដៅ
សំរាប់ APEC ក្រោយឆ្នាំ២០២០ តាមរយៈ “ទំនាក់ទំនងដៃគូអាស៊ី-ប៉ាស៊ីហ្វិក
ដើម្បីការអភិវឌ្ឍន៍និរន្តរភាពនិងពេញលេញក្នុងសតវត្សទី២១”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ