សមាជិសភានៃ CNRP ចំនួន ៥ រូប ត្រូវបានចោទប្រកាន់រៀបចំការធ្វើបាតុកម្មអំពើហឹង្សា

សមាជិសភានៃ CNRP ចំនួន ៥ រូប ត្រូវបានចោទប្រកាន់រៀបចំការធ្វើបាតុកម្មអំពើហឹង្សា - ảnh 1
ប្រធានស្តីទីគណៈបក្ស CNRP លោក គឹម សុខា (IMAGE: VNA)


(VOVworld) – សមាជិសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចំនួន ៥ រូប ត្រូវបានតុលាការរាជធានីភ្នំពេញ​ ចោទប្រកាន់រៀបចំការធ្វើបាតុកម្មអំពើហឹង្សា
នាថ្ងៃទី ១៥ កក្កដា កន្លងមក។ នាបច្ចុប្បន្ន បណ្ដាមុខសញ្ញាពោលខាងលើកំពុង
ជាប់ឃុំខ្លួននៅពន្ធនាគារព្រៃសជាយរាជធានី ភ្នំ ពេញ។ ក្នុងករណីត្រូវបានកាត់
ទោស បណ្ដាសមាជិកសភានេះត្រូវជាប់ពន្ធនាគារយ៉ាងតិច ២០ ឆ្នាំ។ ក្នុង
សន្និសីទកាសែត នាថ្ងៃទី ១៦ កក្កដា ប្រធានស្តីទីគណៈបក្ស CNRP លោក
គឹម សុខា បានព្រមានថា៖ CNRP នឹងដំណើរការធ្វើបាតុកម្ម ក្នុងករណី បណ្ដាសមាជិកសភានេះមិនត្រូវបានដោះលែងដោយគ្មានលក្ខ័ណ្ឌ។ នាថ្ងៃ
ដ៏ដែល មន្ត្រីជាច្រើននាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានមានកិច្ចប្រជុំជាមួយ
ឯកអគ្គរដ្ឋទូតតំណាងការទូតចំនួន ២០ រូប ប្រចាំនៅ រដ្ឋធានី ភ្នំ ពេញ ដើម្បី
ជូនដំណឹងអំពីការបញ្ឈប់រាល់សកម្មភាពបាតុកម្មខុសច្បាប់ ដែលត្រូវបាន
រៀបចំឡើងដោយ CNRP ព្រមទាំង អះអាងថា៖ ការចាប់ឃុំខ្លួនសមាជិក
សភារបស់ CNRP ចំនួន ៥ រូបពោលខាងលើគឺសំដៅប្រតិបត្តិច្បាប់របស់
កម្ពុជា ដើម្បីស្ថិរភាពស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ