សម្ដែងសិល្បៈតបស្នងសងគុណវីរជន យុទ្ធជនពលី

(VOVWORLD) -រំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាពលីជិវិតរបស់ វីរជន យុទ្ធជនពលីនៅរូងភ្នំ Tam Co   វិថី Quyet Thang   ឃុំ Tan Trach   ស្រុក Bo Trach   ខេត្ត Quang Binh (១៤/វិច្ឆិកា/១៩៧២ - ១៤/វិច្ឆិកា/២០១៧) នាយប់ថ្ងៃទី ២៦ វិច្ឆិកា នៅកេរ្តិ៍ដំណែល រូងភ្នំ Tam Co វិទ្យុសម្លេងវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Binh រៀបចំកម្មវិធីសម្ដែងសិល្បៈដ៏ពិសេស “សម្លេងជួងហៅព្រលឹងនារី ព្រហ្មចារី”។
សម្ដែងសិល្បៈតបស្នងសងគុណវីរជន យុទ្ធជនពលី - ảnh 1សម្ដែងសិល្បៈតបស្នងសងគុណវីរជន យុទ្ធជនពលី 

រំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាពលីជិវិតរបស់ វីរជន យុទ្ធជនពលីនៅរូងភ្នំ Tam Co   វិថី Quyet Thang   ឃុំ Tan Trach   ស្រុក Bo Trach   ខេត្ត Quang Binh (១៤/វិច្ឆិកា/១៩៧២ - ១៤/វិច្ឆិកា/២០១៧) នាយប់ថ្ងៃទី ២៦ វិច្ឆិកា នៅកេរ្តិ៍ដំណែល រូងភ្នំ Tam Co វិទ្យុសម្លេងវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Binh រៀបចំកម្មវិធីសម្ដែងសិល្បៈដ៏ពិសេស “សម្លេងជួងហៅព្រលឹងនារី ព្រហ្មចារី”។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងលេខាគណៈកម្មាធិការបក្សខេត្ត Quang Binh លោក Hoang Dang Quang បានអញ្ជើញចូលរួមកម្មវិធីនេះ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្អូនយុទ្ធនារីពិលី Le Thi Luong លោក Le Quoc Truong នៅស្រុក Hoang Hoa ខេត្ត Thanh Hoa បានចែករំលែកថា៖

“ខ្ញុំរំភើបចិត្តណាស់ នាគ្រាដ៏ពិសិដ្ឋដែលបងៗបានពលីជិវិតដើម្បីមាតុភូមិ។ តាមរយៈកម្មវិធីនេះ ខ្ញុំឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពិលី ហើយសក្តិសមនឹងការធ្វើពិលីកម្មដើម្បីមាតុភូមិ ដើម្បីប្រទេសជាតិ។ នេះគឺជាគំរូសម្រាប់កូនចៅជំនាន់ក្រោយៗធ្វើតាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ