សម្ដេចតេជោហ៊ុនសែនផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh
(VOVWORLD) - ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា ការដែលលោក Pham Minh Chinh បន្តត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមសម្រាប់អាណត្តិ២០២១-២០២៦ បានបង្ហាញជំនឿជឿជាក់និងទំនុកចិត្តខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះការលះបង់របស់លោកនាយករដ្ឋមន្រ្តី ដើម្បីប្រទេសវៀតណាមមួយដ៏សម្បូររុងរឿងនិងទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV) |
ក្នុងឱកាសដែលលោក Pham Minh Chinh ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនោះ នៅថ្ងៃទី២៩ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារលិខិតអបអរសាទរ។
ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា ការដែលលោក Pham Minh Chinh បន្តត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមសម្រាប់អាណត្តិ២០២១-២០២៦ បានបង្ហាញជំនឿជឿជាក់និងទំនុកចិត្តខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះការលះបង់របស់លោកនាយករដ្ឋមន្រ្តី ដើម្បីប្រទេសវៀតណាមមួយដ៏សម្បូររុងរឿងនិងទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។
សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក តាមស្មារតីអ្នកជិតខាងល្អប្រសើរ សាមគ្គីភាពមិត្តភាព ការយល់ដឹងគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នាពេលខាងមុខដើម្បី បន្តជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៅតំបន់និងលើពិភពលោក៕