សម្តេចប៉ាបផ្ញើសារសន្តិភាពក្នុងឆ្នាំថ្មីឆ្នាំសកល ២០២១

(VOVWORLD) - យោងតាមសម្តេចប៉ាប ព្រឹត្តិការណ៍ដ៏ឈឺចាប់ ដែលបានផ្តាច់ជីវិតមនុស្ស ជាពិសេសក្នុងពេលមានជំងឺរាតត្បាត បាននាំមកនូវមេរៀនអំពីភាពចាំបាច់ក្នុងការយកចិត្តទុកដាក់និងចែករំលែកគ្នាទៅវិញទៅមក។ 
សម្តេចប៉ាបផ្ញើសារសន្តិភាពក្នុងឆ្នាំថ្មីឆ្នាំសកល ២០២១ - ảnh 1សម្តេច ប៉ាប Francis (រូូបថត៖ AP)

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ សម្តេច ប៉ាប Francis បានបង្ហាញមុខសាជាថ្មីបន្ទាប់ពីមិនអាចធ្វើជាអធិបតីភាពក្នុងពិធីចូលឆ្នាំសកលកាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ និងនាព្រឹកថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយសារធ្លាក់ឈឺសរសៃខួរឆ្អឹងខ្នង។

នៅពិធីអធិស្ឋានគម្ពី Angelus សម្តេចប៉ាបបានជូនពរសេចក្តីល្អ បំផុតចំពោះសុខសន្តិភាពក្នុងឆ្នាំថ្មី។ យោងតាមសម្តេចប៉ាប ព្រឹត្តិការណ៍ដ៏ឈឺចាប់ ដែលបានផ្តាច់ជីវិតមនុស្ស ជាពិសេសក្នុងពេលមានជំងឺរាតត្បាត បាននាំមកនូវមេរៀនអំពីភាពចាំបាច់ក្នុងការយកចិត្តទុកដាក់និងចែករំលែកគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះសម្តេចប៉ាបក៏ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៅប្រទេសយេម៉ែនដែលមានជម្លោះអស់រយៈពេល ៦ ឆ្នាំមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ