សម្តេចប៉ាបហ្វ្រង់ស៊ីសអំពាវនាវឱ្យពិភពលោកជួយទប់ស្កាត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហាស ម្តេចប៉ាបហ្វ្រង់ស៊ីសបានសំដែងនូវការព្រួយបារម្ភអំពីភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ព្រមទាំងអំពាវនាវដល់បណ្តាប្រទេសនានានៅលើពិភពលោកឱ្យប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃផ្សេងៗដែលកើតមានឡើងស្រដៀងនឹងករណីនេះផងដែរ។
សម្តេចប៉ាបហ្វ្រង់ស៊ីសអំពាវនាវឱ្យពិភពលោកជួយទប់ស្កាត់ភ្លើងឆេះព្រៃអាម៉ាហ្សូន - ảnh 1 សម្តេចប៉ាបហ្វ្រង់ស៊ីស (ខាងឆ្វេង) អំពាវនាវឱ្យពិភពលោកជួយទប់ស្កាត់ភ្លើងឆេះព្រៃអាម៉ាហ្សូន(រូបថត៖ vov.vn)

ការអំពាវនាវរបស់សម្តេចប៉ាបបាននាំចេញនៅក្នុងបរិបទដែលភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមក កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងព្រៃអាម៉ាហ្សូន។ គួរបញ្ជាក់ដថាព្រៃអាម៉ាហ្សូនមានផ្ទៃដី ៧ លានគីឡូម៉ែត្រការ៉េ ស្រូបយក ៦០% នៃទឹកដីប្រទេសប្រេស៊ីល និងលាតសន្ធឹងលើទឹកដីនៃប្រទេសចំនួនរួមមានប្រេស៊ីល ប៉េរូ បូលីវី អេក្វាឌ័រ កូឡុំប៊ី វេណេហ្ស៊ុយអេឡា ហ្គាណានិងសូរិនណាម។ នេះគឺជាអាងផ្ទុកឧស្ម័នកាបូន (Carbon) ធំបំផុតនៅលើពិភពលោក ហើយត្រូវបានចាត់ទុកថាជា«ខែល»ការពារជីវិតនៅលើផែនដីចំពោះការកើនឡើងកម្តៅសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ