សម្តេចប៉ាប Francis អំពាវនាវឲ្យពិភពលោកមិនធ្វើព្រងើយកន្តើយ ចំពោះជនចំណាកស្រុក
(VOVWORLD) -សម្តេចប៉ាប Francisបានរិះគន់ចំពោះវិសមភាពរវាងអ្នកមាន និងអ្នកក្រីក្រ កាន់តែកើនឡើង ក៏ដូចជារបៀបប្រព្រឹត្តិចំពោះជនចំណាកស្រុក ហើយចាត់ទុកថា ពិភពលោកមិនគប្បីធ្វើ ព្រងើយកន្តើយចំពោះមនុស្សទាំងនេះឡើយ។
សម្តេចប៉ាប Francis (TTXVN) |
នាថ្ងៃទី ១៨ខែវិច្ឆិកា ថ្លែងមតិ នៅក្នុងពិធីរំលឹកខួបទិវាដើម្បីជនក្រីក្រពិភពលោកលើកទី ២ នោះ សម្តេចប៉ាប Francis បានអះអាងថា វិសមភាពគឺជាឫសគល់នៃភាពក្រីក្រ។ សម្តេចប៉ាប Francis បានចាត់ទុកថា ពិភពលោកគប្បីផ្តោតសំខាន់លើមនុស្ស ដែលត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ឬស្រុកកំណើតរបស់ខ្លួន ដោយសារអនាគតអស្ថិរភាព។
នាឆ្នាំ២០១៧ សម្តេចប៉ាប Francis បានសម្រេចរៀបចំពិធីរំលឹកខួបទិវាដើម្បីជនក្រីក្រពិភពលោកជាប្រចាំ។ នាឆ្នាំ២០១៧ កន្លងទៅ ទិវាដើម្បីជនក្រីក្រពិភពលោកត្រូវបានរៀបចំឡើងនាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕