សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី យាងសោយទីវង្គត់ក្នុងព្រះជន្មាយុ៧៦ព្រះវស្សា
(VOVWORLD) - សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូត្រនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី (រូបថត៖ Khmer Times) |
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទីវង្គត់កាលពី វេល៉ា១២និង៣០នារី ថ្ងៃទី១៨ ខែវិច្ឆិកា នៅរាជធានីបាងកក ប្រទេសថៃ ដោយ ព្រះរោគាពាធក្នុងជន្មាយុ៧៦ព្រះវស្សា។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូត្រនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះអង្គធ្លាប់បានកាន់ តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានិងជានាយិការោងល្ខោនរបាំព្រះរាជទ្រព្យខ្មែរចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៤។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីជាព្រះរៀមរួមព្រះមាតាសម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធ និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា៕