សមិទ្ធិផលរបស់ឧស្សាហកម្ម ទំនើបភាវូបនីយកម្មបានជួយវៀតណាមអភិវឌ្ឍន៍
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (http://baodientu.chinhphu.vn/) |
(VOV)_ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចវៀតណាម
បានផ្លាស់ប្តូរយ៉ាងសកម្មតាមទិសឧស្សាហកម្ម ទំនើបភាវូបនីយកម្ម។ ការធ្វើសមា
ហរ ណកម្មកាន់តែស៊ីជំរៅនិងលើគ្រប់វិស័យពីមួយថ្ងៃទៅ មួយថ្ងៃ នៃខឿនសេដ្ឋ កិច្ចវៀតណាមចូលក្នុងខឿនសេដ្ឋកិច្ចសកលបាននាំមកអោយវៀតណាមនូវបណ្ដា
ឱកាស ដ៏ធំធេង និងការសាកល្បងជាច្រើនដែរ។ នេះគឺជាការអះអាងរបស់ឧបនា
យករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ
ស្ដីពី៖ បញ្ហាទ្រឹស្ដីមួយចំនួន-ស្ថានភាពជាក់ស្ដែងនៃឧស្សាហកម្ម ទំនើបភាវូបនីយ
កម្ម ក្នុងដំណើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍នៅវៀតណាម។ លោក Nguyen Xuan Phuc
សង្កត់ធ្ងន់ថា៖
“ អាចនិយាយថាយើងបានរំកិលរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចប្រកបដោយជោគ
ជ័យ។ ពិសេស ក្នុងដំណើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បានបង្កើតឡើងនូវមណ្ឌល
សេដ្ឋ កិច្ចស្នូលមួយចំនួន ដើរតួនាទីយ៉ាងសំខាន់។ មណ្ឌលឧស្សាហកម្ម មណ្ឌលកែ
ច្នៃ មណ្ឌលបច្ចេកវិទ្យាខ្ពស់ជាច្រើនត្រូវបានបង្កើតឡើងក្នុងទូទាំងប្រទេស ទាក់ទាញការចូលរួមយ៉ាងខ្លាំង ក្លារបស់សមាសភាគសេដ្ឋកិច្ច ជំរុញដំណើកា
ររំកិលរចនាសម្ព័ន្ធពលករ និងលើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕”