សមុទ្រខាងកើតគឺជាប្រធានបទមួយនៃការពិភាក្សារវាងនាយករដ្ឋមន្រ្តីអូស្ត្រាលីនិងនាយករដ្ឋមន្ត្រីសិង្ហបុរី

(VOVWORLD) - នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីពិភាក្សាពីរបៀបបន្សាំរបស់តំបន់ ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិកនិងចិន។
សមុទ្រខាងកើតគឺជាប្រធានបទមួយនៃការពិភាក្សារវាងនាយករដ្ឋមន្រ្តីអូស្ត្រាលីនិងនាយករដ្ឋមន្ត្រីសិង្ហបុរី - ảnh 1នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison ធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីមុនពេលធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយដៃគូ (ប្រភព៖ Bianca De Marchi)

ហើយសមុទ្រខាងកើតនឹងក្លាយជាប្រធានបទមួយ ដែលត្រូវបានលើកមកពិភាក្សានៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះ។ កាសែតប្រជាជនអូស្រ្តាលី នៅថ្ងៃទី ៧ ខែមិថុនាបានចុះផ្សាយថា មេដឹកនាំទាំងពីររូប ត្រូវបានគេរំពឹងថានឹងបង្ហាញការគាំទ្រចំពោះច្បាប់អន្តរជាតិស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍និងសេរីភាពអាកាសចរណ៍នៅសមុទ្រខាងកើត; តួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាសិង្ហបុរីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអូស្ត្រាលីនិងសមភាគីសិង្ហបុរីក៏នឹងបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះចក្ខុវិស័យរបស់អាស៊ានលើតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការធានាសេរីភាពរបស់បណ្តាប្រទេសក្នុងតំបន់។

សូមគូសបញ្ជាក់ថា ប្រទេសសិង្ហបុរីគឺជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Scott Morrison ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយដៃគូអូស្ត្រាលី ឥណ្ឌានិងកូរ៉េខាងត្បូង ដែលធ្វើឡើងនៅចក្រភពអង់គ្លេស។ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំនៅចក្រភពអង់គ្លេសនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrisson ក៏មានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ