(VOVworld) - មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញ
នាថ្ងៃទី៧ ឧសភាបានរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលថៃនៅខ័ណ្ឌ Thu Duc ទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម។ពិធីនេះមានការចូលរួមរបស់ព្រះ រាជបុត្រីថៃ
Maha Chakri Siridhorn រួមជាមួយគណៈប្រតិភូនៃក្រសួង ការបរទេសថៃ ស្ថានទូត
ថៃប្រចាំនៅវៀតណាមនិងអង្គការ អង្គភាពអាជីវកម្មថៃ នានា។
នាថ្ងៃដដែលលោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយព្រះរាជបុត្រីថៃ Maha Chakri
Siridhorn ក្នុងឱកាសព្រះរាជបុត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុង៕