សម្ពោធអាគារនិមិត្តរូបទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់

(VOVWORLD) -លោក Peter Almaier រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើករបស់វៀតណាម ក៏ដូចជាការអភិវឌ្ឍដ៏ខ្លាំងក្លានៃសហគ្រាសចាប់អាជីព ហើយចាត់ទុក នេះគឺជាកត្តាមួយដែលជំរុញឲ្យសេដ្ឋកិច្ចអភិវឌ្ឍន៍។
សម្ពោធអាគារនិមិត្តរូបទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ - ảnh 1 លោក Peter Almaier រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

នាយប់ថ្ងៃទី ២៦ ខែមិនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីសម្ពោធអាគារ អាល្លឺម៉ង់នៅទីក្រុងហូជីមិញ និងរំលឹកខួបលើកទី ២៥ ទិវាសភាឧស្សាហកម្ម - ពាណិជ្ជកម្ម អាល្លឺម៉ង់មានវត្តមាននៅវៀតណាម ដែលជាសញ្ញាសម្គាល់ សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អប្រសើររវាងវៀតណាម - អាល្លឺម៉ង់។ គម្រោងអាគារអាល្លឺម៉ង់នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៤មក ហើយត្រូវបានចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម - អាល្លឺម៉ង់។ អាគារអាល្លឺម៉ង់នឹងក្លាយទៅជាទីស្នាក់ការរួមនៃស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញ និងបណ្ដាស្ថាប័នសេដ្ឋកិច្ច អង្គការជួយឧបត្ថម្ភវប្បធម៌សង្គមអាល្លឺម៉ង់ ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសអាល្លឺម៉ង់ ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Peter Almaier រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើករបស់វៀតណាម ក៏ដូចជាការអភិវឌ្ឍដ៏ខ្លាំងក្លានៃសហគ្រាសចាប់អាជីព ហើយចាត់ទុក នេះគឺជាកត្តាមួយដែលជំរុញឲ្យសេដ្ឋកិច្ចអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ លោក Peter Almaier បានកត់សម្គាល់នូវតួនាទីជាស្ពានតភ្ជាប់របស់សហគមជនវៀតណាមនៅអាល្លម៉ង់ ក្នុងទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ រួមចំណែកទៅក្នុងភាពជោគជ័យនៃទំនាក់ទំនងមិត្តភាពជាប្រពៃណិរវាងប្រទេសទាំងពីរ។

ចំណែកឯ លោក Tran Tuan Anh  រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ អាគារអាល្លឺម៉ង់នេះជាអាស័យដ្ឋានថ្មីសម្រាប់សកម្មភាពសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច វប្បធម៌ និងអប់រំរបស់អាល្លឺម៉ង់នៅទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួម ក៏ដូចជាដើតួនាទីជាស្ពានតភ្ជាប់សម្រាប់សហគមធុរកិច្ចនៃប្រទេសទាំងពីរ និងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ