ក្នុងឱកាសចូលរួមសន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (វៀតណាម) នារសៀលថ្ងៃទី ២៣ សីហា ប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានទៅ
ទស្សនាវិទ្យាស្ថានស្រាវជ្រាវកៅស៊ូវៀតណាមនិងក្រុមហ៊ុន ភាគហ៊ុន VRG Khai Hoan ចំណុះសម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាម នៅខេត្ត Binh Duong។ ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងថា សម្ព័ន្ធក្រុមស៊ុនកៅស៊ូវៀត
ណាមបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការនិងការវិនិយោគកសាងរោងចក្រផលិ
បណ្ដាផលិតកម្មកៅស៊ូនៅកម្ពុជា ដើម្បីភាគីទាំង ២ រួមអភិវឌ្ឍន៍ ថែមទៀត។នេះគឺជា
សកម្មភាពសេដ្ឋកិច្ចមានអត្ថន័យនយោបាយដ៏ជ្រាលជ្រៅនិងរួមចំណែកពូនជ្រុំចំណង
មិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង ២ វៀតណាម-កម្ពុជា ឲ្យកាន់តែអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បាន
អះអាងថា៖ កិច្ចសហប្រតិបត្តិការបើកទូលាយផ្ទៃដីដាំកៅស៊ូរបស់សម្ព័ន្ធក្រុមហ៊ុនកៅស៊ូ
វៀតណាមគឺជាសក្ខីភាពរស់រវឹកក្នុងការអនុវត្តបណ្ដាការព្រមព្រៀងដែលថ្នាក់ដឹកនាំនៃ
ប្រទេសទាំង ២ បានចុះហេត្ថលេខា។ ប្រធានរដ្ឋ សភាកម្ពុជាមានគោលបំណងថា៖
សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមនឹងបើកទូលាយផ្តៃដីដាកៅស៊ូថែមទៀតដើម្បីជំរុញ
កិច្ចសហប្រតិបត្តិការការវិនិយោគរវាងកម្ពុជានិង វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា
ថែមទៀត៕