|
គំរោងការណ៍អគ្គីសនីព្រះអាទិត្យនៅវៀតណាម |
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) បានឲ្យដឹងថា
ចាប់តាំងពីឆ្នាំ២០១៦ នឹងជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ហើយ
មិនកសាងបន្ថែមរោងចក្រអគ្គីសនីប្រើធ្យូង សំដៅអនុវត្តន៍ការបញ្ជាណែនាំរបស់
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីគំរោងការណ៍កែប្រែផែនការមេអភិវឌ្ឍន៍ថាមពល
អគ្គីសនីជាតិដំណាក់កាល២០១១-២០២០។តាមលោក Dinh Quang Tri អគ្គនាយក
រងសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមថា វិស័យអគ្គីសនីនឹងប្រមូលផ្ដុំ
អភិវឌ្ឍន៍ថាមពលក៌កើតឡើងវិញរួមមានវារីអគ្គីសនីខ្នាតតូច ថាមពល ព្រះអាទិត្យ
និងថាមពលខ្យល់។
“យើងខ្ញុំត្រូវគួបផ្សំវិធានការជាច្រើនដើម្បីទាក់ទាញទុនចូលទៅការអភិវឌ្ឍន៍ថាម
ពលកកើតឡើងវិញ។នាពេលខាងមុខ EVN នឹងជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពល
កកើតឡើងវិញ។យើងខ្ញុំនឹងអនុវត្តន៍រូបសណ្ឋានគំរូ។ក្រោយពីនោះ គ្រួសារនានា
នឹងអនុវត្តន៍ដោយខ្លួនឯង”៕