សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោ TH ពង្រីកកិច្ចសហប្រតិបត្តិការនៅរុស្ស៊ី

(VOVWORLD) - នេះគឺជាគម្រោងវិនិយោគកសិកម្មដ៏ធំបំផុតរបស់វៀតណាមនៅបរទេសនិយាយរួម ក៏ដូចជានៅសហព័ន្ធរុស្ស៊ីនិយាយដោយឡែក។
សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោ TH ពង្រីកកិច្ចសហប្រតិបត្តិការនៅរុស្ស៊ី - ảnh 1លោក Rasul Aliev នាយកប្រតិបត្តិកសិដ្ឋានក្នុងខេត្តម៉ូស្គូបានណែនាំដល់ឯកអគ្គរដ្ឋទូតអំពីតំបន់ចិញ្ចឹមគោ

ក្នុងនាមជាសហគ្រាសវៀតណាមដើមដំបូង ដែលបានវិនិយោគដ៏ធំ និងមានរបៀបរាបរយលើវិស័យចិញ្ចឹមគោយកទឹកដោះនៅរុស្ស៊ី ហើយនាបច្ចុប្បន្ននេះគម្រោងរបស់ TH True Milk នៅខេត្តម៉ូស្គូ បានសម្រេចរួចរាល់ដំណាក់កាលទី ១ ដោយបានផ្គត់ផ្គង់ទឹកដោះគោស្រស់ចំនួន  ៤០ តោនជូនអតិថិជនជារៀងរាល់ថ្ងៃ។

បច្ចុប្បន្នគម្រោងនេះកំពុងចាប់ផ្តើមដំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ។ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសម្តែងថា៖ “ខ្ញុំជឿជាក់ថា នេះគឺជាគម្រោងវិនិយោគប្រកបដោយប្រសិទ្ធភាព ហើយជានិមិត្តរូបក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ន។ យើងខ្ញុំសង្ឃឹមថានៅពាក់កណ្តាលឆ្នាំក្រោយក្នុង ដំណាក់កាលវិនិយោគទី ២ ទី ៣ នៃតំបន់កសិដ្ឋានទឹកដោះគោនៅទីក្រុងម៉ូស្គូ និង តំបន់កសិដ្ឋាន រោងចក្រនៅខេត្ត Kaluga នឹងសម្រេចរួចរាល់ ។ អាចនិយាយបានថានេះគឺជាគម្រោងវិនិយោគកសិកម្មដ៏ធំបំផុតរបស់វៀតណាមនៅបរទេសនិយាយរួម ក៏ដូចជានៅសហព័ន្ធរុស្ស៊ីនិយាយដោយឡែកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ