សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន ដូចជា Apple, Samsung, Foxconn មកបណ្ដាក់​ទុន​នៅវៀតណាម

(VOVWORLD) - វៀតណាមកំពុងជួយសម្រួលដល់ការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម តំបន់សេដ្ឋកិច្ច។
សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន ដូចជា Apple, Samsung, Foxconn មកបណ្ដាក់​ទុន​នៅវៀតណាម - ảnh 1រោងចក្ររបស់ក្រុមហ៊ុន Foxconn Group នៅ Bac Giang (រូបថត៖ VOV)

នយោបាយមានស្ថិរភាព សេដ្ឋកិច្ចតែងតែមានកំណើន បរិយាកាសវិនិយោគគួរឲ្យទាក់ទាញគឺជាប្រការ ដែលធ្វើឲ្យវិនិយោគិនធំៗបានបម្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មមកកាន់វៀតណាម។ ក្នុងវេទិកា “មណ្ឌលឧស្សាហកម្មវៀតណាម - ២០២២៖ បើកលំហូរទុនវិនិយោគថ្មី” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែសីហា នៅទីក្រុងហូជីមិញនោះ ក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ វៀតណាមទាក់ទាញបានទុន FDI ចុះបញ្ជីថ្មីជាង ១៥,៥ ពាន់លានដុល្លារអាមេរិក។ វៀតណាមកំពុងជួយសម្រួលដល់ការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម តំបន់សេដ្ឋកិច្ច។ ដូច្នេះហើយ វៀតណាមកំពុងក្លាយទៅជាគោលដៅមកដល់របស់សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនដូចជា Apple, Samsung, Canon, LG, Sumitomo, Foxconn។ ក្រសួងផែនការ និងវិនិយោគបានសង្កត់ធ្ងន់ថា៖ វៀតណាមបានផ្តោតសំខាន់លើការពង្រីកកម្លាំងផ្ទៃក្នុងមហាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងនោះមានការទាក់ទាញទុន FDI ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ