សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយវិនិយោគផលិតកម្មនៅវៀតណាម

សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយវិនិយោគផលិតកម្មនៅវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong ក្នុងជំនួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុន Nike (VOV)

        Vovworld-សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយ
​វិនិយោគ​ផលិតកម្មនៅវៀតណាម។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំអង្គភាព​អាជីវកម្មជួរមុខចំនួន២របស់អាមេរិកនិងពិភពលោកក្នុងជំនួបសន្ទនានាពេល​ថ្មីៗនេះជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc
Cuong ក្នុងឱកាសឯកអគ្គរដ្ឋទូតមកបំពេញទស្សនកិច្ចនៅរដ្ឋ Oregon។

        ដំណាងរបស់ Nike និង Intel សុទ្ធតែអះអាងថា​កំពុងធ្វើសកម្មភាព​ប្រកប​ដោយប្រសិទ្ធភាពនៅវៀតណាម​ជានិច្ចកាលទទួលបានការជួយឧបត្ថម្ភទាន់​
ពេល​វេលារបស់រដ្ឋាភិបាលនិងដំបន់និងឲ្យដឹងថា​មានផែនការបើកទូលាយ​វិនិយោគផលិតកម្មក្នុងរយៈពេលខាងមុខ។ សម្ព័ន្ធក្រុមហ៊ុនទាំងពីរបានវាយ​តំលៃខ្ពស់រាល់វិធានការទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមនាពេល​
កន្លងមក។ Nike សង្ឃឹមថា​កិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)
នឹង​បើកចេញឱកាសដ៏ធំធេងដើម្បីក្រុមហ៊ុននេះបង្កើនវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ