សម្ព័ន្ធភាពប៉ាស៊ីហ្វិកនិង Mercosur ជំរុញសមាហរណកម្មក្នុងតំបន់
|
សម្ព័ន្ធភាពប៉ាស៊ីហ្វិកនិង Mercosur ជំរុញសមាហរណកម្មក្នុងតំបន់ (VNA) |
(VOVworld) – បណ្ដារដ្ឋមន្ត្រីការបរទេសពាណិជ្ជកម្មនិងផលិតកម្មនៃប្លុកទីផ្សារ
រួមអាមេរិកខាងត្បូង (MERCOSUR) និងសម្ព័ន្ធភាពប៉ាស៊ីហ្វិកបានរៀបចំកិច្ច
ប្រជុំនាថ្ងៃទី ៨ មេសាសំដៅវាយតំលៃលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ និង
ធ្វើសមាហរណកម្មរវាងប្លុកទាំងពីរ ក៏ដូចជា ក្នុងតំបន់អាមេរិកឡាទីន ផងដែរ។
កិច្ចប្រជុំពោលខាងលើប្រារព្ធឡើងក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ច ពិភពលោកស្តី
អំពីតំបន់អាមេរិកឡាទីនលើកទី ១២ ដែលទើបនឹងបានបិទបញ្ចប់ នៅទីក្រុង
Buenos Aires ប្រទេសអាហ្សង់ទីន តំណានៃប្លុកទាំងពីរនេះបានចេញ ផ្សាយផែន
ការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងសេចក្តីថ្លែងការណ៍ រួម បណ្ដា
រដ្ឋមន្ត្រីរូបនេះបានឯកភាពជំរុញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការគយ ជួយ
ឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ហើយកំណត់សង្វាក់តំលៃតំបន់ ទៀត ផង៕