សម្ព័ន្ធភាពរបស់លោកប្រធានាធិបតី Macron ទទួលបរាជ័យក្នុងការបោះឆ្នោតសភាបារាំង
(VOVWORLD) - យោងតាម AFP សម្ព័ន្ធភាព "រួមគ្នា!"(Ensemble) របស់លោកប្រធានាធិបតី Macron មិនអាចយកឈ្នះអាសនៈចំនួន ២៨៩ ដែលចាំបាច់ដើម្បីស្រូបយកភាគច្រើននៅក្នុងរដ្ឋសភាបារាំងទេ។
ម្ចាសឆ្នោតបារាំងទៅបោះឆ្នោតនៅទីតាំងមួយក្នុងទីក្រុង Le Touquet ថ្ងៃទី១៩ ខែមិថុនា។ (រូបថត៖ AFP/TTXVN) |
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានដកស្រង់ទិន្នន័យដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃបារាំង នៅព្រឹកថ្ងៃទី២០ ខែមិថុនា ដែលបានឲ្យដឹងថា សម្ព័ន្ធភាពរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទទួលបរាជ័យក្នុងការប្រណាំងប្រជែងយកអាសនៈភាគច្រើននៅក្នុងរដ្ឋសភានៃប្រទេសនេះ ដោយទទួលបាន ២៤៥អាសនៈតែប៉ុណ្ណោះ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានសមាជិកចំនួន ៥៧៧រូបនេះ។
យោងតាម AFP សម្ព័ន្ធភាព "រួមគ្នា!"(Ensemble) របស់លោកប្រធានាធិបតី Macron មិនអាចយកឈ្នះអាសនៈចំនួន ២៨៩ ដែលចាំបាច់ដើម្បីស្រូបយកភាគច្រើននៅក្នុងរដ្ឋសភាបារាំងទេ។ ទន្ទឹមនឹងនេះ សម្ព័ន្ធភាពឆ្វេងនិយម NUPES របស់លោក Jean-Luc Melenchon ទទួលបាន ១៣៥ អាសនៈ ខណៈដែលគណបក្សស្តាំនិយមជ្រុល RN ដឹកនាំដោយលោកស្រី Marine Le Pen ទទួលបាន ៨៩ អាសនៈ។
មុននោះ នៅថ្ងៃទី ១៩ ខែមិថុនា ទីតាំងបោះឆ្នោតនៅទូទាំងប្រទេសបារាំងបានបើកទ្វារសម្រាប់ម្ចាសឆ្នោតបារាំង ទៅបោះឆ្នោតក្នុងការបោះឆ្នោតសភាបារាំងជុំទីពីរនេះ៕