សម្ព័ន្ធភាពវ៉ាក់សាំង អំពាវនាវឱ្យប្រទេសនានាចូលរួមក្នុងយន្តការ COVAX

(VOVWORLD) -  ថ្លែងនៅក្នុងអង្គប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ លោក Seth Berkley បានមានប្រសាសន៍ថា មានប្រទេសអ្នកមានចំនួន ១៦៨ ដែលបានចូលរួមនៅក្នុង COVAX ដែលក្នុងនោះមានប្រទេសចំនួន ៧៦ មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញវ៉ាក់សាំងដោយខ្លួនឯង។ 
សម្ព័ន្ធភាពវ៉ាក់សាំង អំពាវនាវឱ្យប្រទេសនានាចូលរួមក្នុងយន្តការ COVAX - ảnh 1ប្រធានសម្ព័ន្ធភាពសកលទទួលបន្ទុកបញ្ហាវ៉ាក់សាំងនិងចាក់វ៉ាក់សាំងបង្ការរោគ (GAVI) Seth Berkley (រូបថត៖ Paul Morigi/Getty Image)

ប្រធានសម្ព័ន្ធភាពសកលទទួលបន្ទុកបញ្ហាវ៉ាក់សាំងនិងចាក់វ៉ាក់សាំងបង្ការរោគ (GAVI) Seth Berkley កាលពីថ្ងៃទី ៣០ ខែកញ្ញា បានអំពាវនាវដល់បណ្តាប្រទេសនានា ដែលមិនទាន់បានចុះហត្ថលេខាលើយន្តការចូលរួមមកប្រើប្រាស់វ៉ាក់សាំងការពារជំងឺសកលកូវីដ១៩ (COVAX) ឲ្យរួមដៃគ្នានិងខិតខំប្រឹងប្រែងជាសកលក្នុងការជួយគាំទ្រផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ថ្លែងនៅក្នុងអង្គប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ លោក Seth Berkley បានមានប្រសាសន៍ថា មានប្រទេសអ្នកមានចំនួន ១៦៨ ដែលបានចូលរួមនៅក្នុង COVAX ដែលក្នុងនោះមានប្រទេសចំនួន ៧៦ មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញវ៉ាក់សាំងដោយខ្លួនឯង។ លោកក៏បានអំពាវនាវឱ្យប្រទេសនានា ដែលនៅតែពិចារណាលើការចូលរួម គឺត្រូវសម្រេចចិត្តឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបានផងដែរ។ នាបច្ចុប្បន្នប្រទេសចិន     រុស្ស៊ី និងសហរដ្ឋអាមេរិក មិនបានចូលរួមក្នុងយន្តការ COVAX ទេ ទោះបីជាមន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាពួកគេកំពុងចរចាគ្នាជាមួយប្រទេសចិនក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ