សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថលេខាលើកម្មវិធីសហការជាមួយ សមគមមិត្តភាពវៀតណាម-កម្ពុជា
|
សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថលេខាលើកម្មវិធីសហការជាមួយ សមគមមិត្តភាពវៀតណាម-កម្ពុជា (VNA) |
(VOVworld) - នាថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះ
ហេត្ថលេខាលើកម្មវិធីសហការការងាររវាងមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្ត
ហូជីមិញនិងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដំណាក់កាល ២០១៦-
២០២១។ កម្មវិធីសហការនេះនឹងជួយលើកកំពស់តួនាទីការទទួលខុសត្រូវ
និងប្រសិទ្ធភាពនៃការងារសហការវាងភាគីទាំងពីរក្នុងការងារកិច្ចការ
បរទេសប្រជាជនជាមួយកម្ពុជារួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង
ជិតខាងមិត្តភាពល្អប្រសើសហប្រតិ បត្តិការលើគ្រប់វិស័យរវាងវៀតណាម
និងកម្ពុជា។ តាមនោះ ភាគីទាំងពីរប្រមូលផ្តុំ ទៅលើការពិគ្រោះយោបល់
ជាមួយបក្សនិងរដ្ឋអំពីបញ្ហាទាក់ទិនដល់ការងារ បណ្តុះបណ្ដាលនិងសកម្ម
ភាពជួបប្រាស្រ័យរវាងយុវជនកុមារជំទង់នៃប្រទេស ទាំងពីរវៀតណាម-
កម្ពុជា។ ក្រៅពីនោះ ភាគីទាំងពីរបានសហការរៀបចំសកម្ម ភាពសមស្រប
ជាក់ស្តែងក្នុងបណ្ដាទិវាបុណ្សធំៗនៃប្រទេសទាំងពីរផងដែរ។ បណ្ដាខេត្ត
ក្រុងជិតនឹងខ្សែព្រំដែនជាមួយកម្ពុជាជួយឧបត្ថម្ភជំរុញការបង្កើត
ពង្រឹងនិងអភិវឌ្ឍន៍សមាគមមិត្តភាពវៀតណាម-កម្ពុជានៅតំបន់និមួយៗ
តាមការ ផ្តើមគំនិតរបស់សមាគមគ្រប់ជាន់ថ្នាក់និងផែនការរបស់មជ្ឈឹម
សមាគមមិត្តភាព វៀតណាម-កម្ពុជា ទៀតផង៕