សម្ព័ន្ធសមាគមយុវជនវៀតណាមយកមតិអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
(VOV)_នាព្រឹកថ្ងៃទី ១ មិនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន
វៀតណាម បានរៀបចំសន្និសីទយកមតិអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ
ឆ្នាំ ១៩៩២។ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ មានមាត្រា ទី៦៦ ស្ដីពីតួនាទី ថានះ និងសកម្ម
ភាពរបស់យុវជន។ ប៉ុន្តែ តាម សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ គឺ
គ្មានប្រការនេះ។ តាមដំណាងមួយចំនួនថា÷ត្រូវពិនិត្យមើលឡើងវិញ ពេលដែលលុប
ចោលប្រការកំណត់អំពីបណ្ដាបញ្ហាចំពោះយុវជនក្នុងរដ្ឋធម្មនុញ្ញ។ បងស្រី Thao Thuy
Linh ខេត្ត Yen Bai បានថ្លែងមតិថា÷
“សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ត្រូវរក្សារ និងកែទម្រង់ បំពេញបន្ថែម មាត្រាទី៦៦ របស់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ ពីព្រោះ នោះគឺជាប្រការសង្កត់ធ្ងន់ទៅលើ តួនាទីរបស់យុវជនក្នុងសង្គម។ ក្នុងបណ្ដាឯកសារ សេចក្ដីសម្រេចចិត្ត របស់បក្ស សុទ្ធ
តែ បាននិយាយថា យុវជនជាផ្នែកមួយដ៏សែនសំខាន់ របស់សង្គម ជានិមិត្តរូបនៃកម្លាំង
ខ្លាំងជាតិ។ យុវជនខ្លាំង គឺប្រជាជាតិទើបខ្លាំងបាន។”
រួមមតិអំពីប្រការមួយចំនួនដែលកំណត់អំពីសិទ្ធិសិក្សារ សិទ្ធិស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មតិជាច្រើនបានចាត់ទុកថា÷ រដ្ឋធម្មនុញ្ញ ត្រូវកំណត់ច្បាស់លាស់នូវបណ្ដាគោលនយោបាយធានាសិទ្ធិបានសិក្សារ សិទ្ធិស្រាវ
ជ្រាវវិទ្យា សាស្ត្រ របស់ប្រជាជនគ្រប់រូប និងត្រូវចាត់ទុកថា÷នេះគឺជាភារកិច្ចដែលរដ្ឋត្រូវ
អនុវត្ត៕
|
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(internet) |