សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប.


សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប. - ảnh 1
សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប. (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជាសមាជិលរបស់
សម្ព័ន្ធអារ៉ាប់ (AL) បានគាំទ្រពង្រាងសេចក្តីសម្រេចចិត្តមួយ ក្នុងនោះ  មានផែនការ
រៀបចំកាលបរិថ្ឆេតសំរាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនក៏ដូចជាអ៊ីស្រាអែលដកកងទ័ព
ចេញពីតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនពីឆ្នាំ ១៩៦៧។ សេចក្តី
ថ្លែងការណ៍រួម របស់សន្និសីទរដ្ឋមន្ត្រីការបរទេសវិសមាញ្ញ AL បានឲ្យដឹងថា៖ គណៈកម្មាធិការមួយរួមមាន៖ ប៉ាឡេស្ទីន Kuwait Mauritania និង Jordan និងអគ្គលេខា
ធិការ AL លោក Nabil al Arabi បានចាប់ផ្តើមការស្វែងរកការគាំទ្ររបស់សហគមន៍
អន្តរជាតិចំពោះពង្រាងសេចក្តីសម្រេចចិត្តពោលខាងលើ។ ឯកសារនេះនឹង ត្រូវបាន
Jordan ដាក់ជូនឲ្យក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ