សម្ព័ន្ធអារ៉ាប់និងបណ្ដាប្រទេសក្នុងតំបន់ដាស់តឿនអ៊ីស្រាអែលជៀសវាង គោលនយោបាយធ្វើឲ្យស្ថានភាពតានតឹងឡើងៗ
(VOVWORLD) - អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit បានព្រមានការដែល អ៊ីស្រាអែលខំប្រឹងប្រែងត្រួតពិនិត្យដោយអំពើហឹង្សាបណ្ដា តំបន់សាសនារសើបនៅទីក្រុង Jerusalem នឹងអាចបំផ្ទុះឡើង «សង្គ្រាមសាសនា មួយ»។
សម្ព័ន្ធអារ៉ាប់និងបណ្ដាប្រទេសក្នុងតំបន់ដាស់តឿនអ៊ីស្រាអែលជៀសវាង គោលនយោបាយធ្វើឲ្យស្ថានភាពតានតឹងឡើងៗ |
(VOVworld) – អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit បានព្រមានការដែល អ៊ីស្រាអែលខំប្រឹងប្រែងត្រួតពិនិត្យដោយអំពើហឹង្សាបណ្ដា តំបន់សាសនារសើបនៅទីក្រុង Jerusalem នឹងអាចបំផ្ទុះឡើង «សង្គ្រាមសាសនា មួយ»។ ថ្លែងមតិនៅសន្និសីទជាបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេស អារ៉ាប់នៅទីក្រុងគែរ (អេហ្ស៊ីប) នាថ្ងៃទី ២៧ កក្កដា ស្តីអំពីស្ថានភាពអំពើហឹង្សា នាពេលថ្មីៗនេះនៅទីក្រុង Jerusalem លោក Gheit បានអះអាងថា៖ ទង្វើទាំង អស់របស់អ៊ីស្រាអែលដូច «លែងជាមួយភ្លើង» ហើយនឹងឈានទៅសង្គ្រាមសាសនាថ្មីមួយនិងធ្វើឲ្យជំលោះនយោបាយទៅជាជំលោះសាសនា។ លោកអំពាវនាវឲ្យអ៊ីស្រាអែលដកមេរៀនពីវិបត្តិនេះ។ បណ្ដារដ្ឋមន្ត្រីការបរទេស AL បានថ្កោលទោសយ៉ាងខ្លាំងផែនការនិងគោលនយោបាយរបស់អ៊ីស្រាអែលសំដៅជីហ្វភាវូបនីយកម្មទីក្រុង Jerusalem ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់។ AL ក៏បានអះអាងថា៖ Jerusalem ខាងកើតគឺជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន។ នាថ្ងៃដដែលសម្ព័ន្ធភាពអន្តរសភាអារ៉ាប់ (AIPU) បានចេញសេចក្តីថ្លែងការណ៍ដែលចាត់ទុកវិធានការសន្តិសុខដែលអ៊ីស្រាអែលកំពុងអនុវត្តនៅវិហារឥស្លាម Al-Aqsa គឺទង្វើ បង្ករឿងហេតុ៕