សម្ព័ន្ធអារ៉ាប់ បាន​រិះគន់ផែនការរបស់អ៊ីស្រាអែល ក្នុងការអភិវឌ្ឍន៍ការតាំងទីលំនៅ នៅលើខ្ពង់រាប Golan

(VOVWORLD) - សម្ព័ន្ធអារ៉ាប់ (AL) នៅថ្ងៃទី ២៨ ខែធ្នូ បានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកសាងលំនៅដ្ឋានថ្មី នៅតំបន់ខ្ពង់រាប Golan ដែលជាទឹកដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ១៩៦៧។
សម្ព័ន្ធអារ៉ាប់ បាន​រិះគន់ផែនការរបស់អ៊ីស្រាអែល ក្នុងការអភិវឌ្ឍន៍ការតាំងទីលំនៅ នៅលើខ្ពង់រាប Golan - ảnh 1ទីក្រុង Katsrin លំនៅដ្ឋានមួយរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan។ (រូបថត៖ AFP/TTXVN)

មុននោះ កាលពីថ្ងៃទី ២៦ ខែធ្នូ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្ពង់រាប Golan  តាមនោះ កសាងតំបន់លំនៅដ្ឋានថ្មីចំនួន ២តំបន់ ដែលតំបន់នីមួយៗមានផ្ទះចំនួន ២,០០០ខ្នង។ លើសពីនេះទៅទៀត រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានសម្រេចចិត្ត សាងសង់ផ្ទះថ្មីចំនួន ៧.៣០០ខ្នង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នៅតំបន់ Katzrin និងក្រុមប្រឹក្សាតំបន់ Golan ។

អគ្គលេខាធិការ AL លោក Ahmed Aboul Gheit បានចាត់ទុកថា ផែនការរបស់អ៊ីស្រាអែលនេះ គឺរំលោភបំពានច្បាប់អន្តរជាតិ ដោយសារតែតំបន់ខ្ពង់រាប Golan ត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិថាជាទឹកដីរបស់ស៊ីរី។ លោក Aboul Gheit ក៏បានសង្កត់ធ្ងន់ថា ការដែលប្រទេសមួយចំនួនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan មិនអាចផ្លាស់ប្តូរការពិត ដែលថាតំបន់ Golan ជាទឹកដីទន្ទ្រានកាន់កាប់នោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី ២៧ ខែធ្នូ ប្រទេសស៊ីរីក៏បានថ្កោលទោសផែនការរបស់អ៊ីស្រាអែលផងដែរ ដោយបានសង្កត់ធ្ងន់ថា ប្រការនេះជា "ការឡើងជណ្តើរដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានតាំងពីមុនមក"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ