សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារអំពី TPP បានចាប់ផ្តើម
|
សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារអំពី TPP បានចាប់ផ្តើម (Image: Vietnam+) |
(VOVworld) – តាមប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មពហុ ភាគីចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Luong Hoang Thai បានឲ្យ
ដឹងថា៖ សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារកិច្ចព្រមព្រៀង ដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើម នាថ្ងៃទី ១២ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាង
ត្បូងវៀតណាម)។ ប្រធាននៃប្រទេសជាសមាជិក TPP ចំនួន ១២ បានចូល រួមស
ម័យជួបចរចារនេះ។ បណ្ដាក្រុមចរចារបានប្រមូលផ្តុំទៅលើការបើកទ្វាទីផ្សារទំនិញ
សេវ៉ាកម្ម ក៏ដូចជា ពិភាក្សាអំពីបញ្ហាក្រៅពាណិជ្ជកម្មរួមមាន វិនិយោគ បរិស្ថាន ពលកម្មនិងកម្មសិទ្ធិបញ្ញា។ ទន្ទឹមនឹងនោះ លោក Luong Hoang Thai បានឲ្យដឹង
ថែមទៀតថា៖ បណ្ដាការចរចារទ្វេភាគីរវាងវៀតណាម-EU ជប៉ុន-អាមេរិក ក៏ត្រូវបានរៀបចំឡើងផងដែរ។ គោលដៅនៃសម័យប្រជុំថ្នាក់ឯកទេសលើកនេះគឺ
សំដៅត្រៀមរៀបចំឲ្យការចរចារជាផ្លូវការថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១៩ ដល់ទី ២០ ឧសភា នៅសឹង្ហបុរី ៕