សម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានធ្វើអធិបតីសម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង។ |
VOV-នាព្រឹកថ្ងៃទី២២កុម្ភៈនៅទីស្ដីការរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Thien Nhan បានធ្វើអធិបតីសម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង។ ថ្លែងមតិនៅសម័យ
ប្រជុំ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែងត្រូវសុក្រិដ្ឋរបបធ្វើសកម្មភាពប្រមូលផ្ដុំពិនិត្យការកសាងក្រមបទដ្ឋានវិធានការវាយតំលៃសម័ត្ថភាពប្រគួតប្រជែងរបស់វៀតណាម សំរេចនាខែមេសាឆ្នាំ២០១៣។
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានលើកច្បាស់ថា៖
“ព្យាករណ៍ស្ថានភាពអភិវឌ្ឍន៍ចីរភាពឆ្នាំ២០១៣តាមខ្ញុំថាបទដ្ឋានចំនួន៣០
បានគ្រប់គ្រាន់ហើយត្រូវត្រួតពិនិត្យឡើងវិញ នេះជាខ្លឹមសារសំខាន់។ យើងត្រូវ
មានគំរោងការអំពីឃោសនាអភិវឌ្ឍន៍ចីរភាពធ្វើឲ្យច្បាស់ការអភិវឌ្ឍន៍របស់យើង
មិនចីរភាពមានសញ្ញាយ៉ាងម៉េច កំពុងជះឥទ្ធិពលអក្រក់យ៉ាងម៉េចនិងបណ្ដាកត្តាមិនចីរភាពអំពីសង្គមបរិស្ថានសេដ្ឋកិច្ចជាដើម៕”
-VOV