សម័យប្រជុំក្រុមប្រឹក្សាលើកទី២៥នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុង Ha Long (ខេត្ត Quang Ninh) បានប្រព្រឹត្តទៅសម័យប្រជុំក្រុមប្រឹក្សាលើកទី២៥នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ។ 
សម័យប្រជុំក្រុមប្រឹក្សាលើកទី២៥នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ - ảnh 1 រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៨ខែវិច្ឆិកា

នេះគឺជាសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិដែលបានរៀបចំឡើងជាប្រចាំឆ្នាំ ដែលវៀតណាមកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សានេះសំរាប់អាណត្តិ២០១៩។ ចូលរួមសម័យប្រជុំលើកនេះមានវត្តមានរបស់តំណាងចំនួន ១២០ នាក់មកពីប្រទេសជាសមាជិកចំនួន ៤ ក្នុងអាស៊ានរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ ដៃគូសន្ទ នាពីរគឺចិននិងមីយ៉ាន់ម៉ាហើយដៃគូអភិវឌ្ឍន៍ជិត ២៥ នៃគណៈ កម្មការទន្លេមេគង្គអន្តរជាតិ ក៏បានចូលរួមផងដែរ។

សម័យប្រជុំលើកទី ២៥ នឹងធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃលើសកម្មភាពនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិនៅឆ្នាំ២០១៨ ពិភាក្សា និងឯកភាពគ្នាលើផែនការបំពេញការងារ ឆ្នាំ២០១៩ ព្រមទាំងពិភាក្សា លើលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៦ - ២០២០  និងអនុវត្តសកម្មភាពមួយចំនួនផ្សេងៗទៀតផងដែរ។

 សម័យប្រជុំក្រុមប្រឹក្សាលើកទី២៥ ក៏មានរៀបចំពិធីចុះហត្ថលេខាពីរលើ កិច្ចព្រមព្រៀងជួយឧបត្ថម្ភរវាងគណៈកម្មការទន្លេមេគង្គអន្តរជាតិ និងដៃគូអភិវឌ្ឍនានា រួមមាន សហភាពអឺរ៉ុបដែលប្តេជ្ញាចិត្តជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤,៨ លាន អឺរ៉ូ ជូនចំពោះគណៈកម្មការទន្លេមេគង្គអន្តរជាតិក្នុងឆ្នាំ២០១៦-២០២០ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ