សម័យប្រជុំធ្វើការលើកដំបូងនៃមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញទូទាំងប្រទេសលើកទី១១
(VOVWORLD) -នាព្រឹកថ្ងៃទី១០ ធ្នូ សមាជិកសម្ព័ន្ធសមាគមយុវជនចំនួនជាងមួយពាន់នាក់តំណាងអោយសមាជិកសម្ព័ន្ធសមាគមយុវជនចំនួន៦លាន៤០ហ្មឺននាក់
សម័យប្រជុំធ្វើការលើកដំបូងនៃមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញទូទាំងប្រទេស |
នាព្រឹកថ្ងៃទី១០ ធ្នូ សមាជិកសម្ព័ន្ធសមាគមយុវជនចំនួនជាងមួយពាន់នាក់តំណាងអោយសមាជិកសម្ព័ន្ធសមាគមយុវជនចំនួន៦លាន៤០ហ្មឺននាក់ និងយុវជនវៀតណាមជិត២៤លាននាក់ បានចូលរួមសម័យប្រជុំធ្វើការលើកទីមួយនៃមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ លើកទី១១ អាណត្តិ ២០១៧-២០២២។
ថ្លែងមតិនៅទីនេះ លោក Le Quoc Phong លេខាទីមួយ គណៈកម្មាធិការមជ្ឈឹម នៃសម្ព័ន្ធសមាគមយុវជន នីតិកាលទី១០ និងជាប្រធានសមាគមនិស្សិតវៀតណាម បានអះអាងថា៖
“ ក្នុងអាណត្តិថ្មីនេះ យើងខ្ញុំបានកំណត់គំរោងការណ៍សំខាន់ចំនួន១០។ ក្នុងនោះមានកក្តាសំខាន់បំផុតគឺស្ម័គចិត្ត ឈានទៅមុខ ឬទ្ធានុភាពរបស់យុវជនក្នុងដំណាក់កាលថ្មីនៃប្រទេសជាតិ។ ដោយមានពាក្យស្លោកមានចរិតលក្ខណះអំពាវនាវផងកំណត់ទិសដៅផង បើកទូលាយផងនេះខ្ញុំជឿជាក់ថាបណ្ដាសមាជិកនឹងចូលរួមយ៉ាងសកម្ម ។”
មហាសន្និបាតលើកនេះនឹងវាយតំលៃអំពីការងារសម្ព័ន្ធសមាគមយុវជន និងចលនាយុវជនជំទង់ កុមារ អាណត្តិ ២០១២-២០១៧ កសាងគោលដៅ ភារកិច្ចនិងដំណោះស្រាយសំរាប់ការងារសម្ព័ន្ធសមាគមយុវជន និងចលនាយុវជនជំទង់ និងកុមារ អាណត្តិ២០១៧-២០២២៕