សម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម
|
សម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម |
(VOV)_នាថ្ងៃទី៣១ សីហា និងថ្ងៃទី១ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ប្រចាំខែ
សីហា ដើម្បីវាយតំលៃអំពិស្ថានភាពសេដ្ឋកិច្ច សង្គម និងគំរោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៦។ នៅទីនេះ អង្គសន្និសីទបានចាត់ទុកថា៖ សេដ្ឋកិច្ច
វៀតណាមក្នុងរយៈពេល៨ខែកន្លងទៅ នៅស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ពិសេសគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទស្សន៍ប្រើប្រាស់កើនទាប និងគោលដៅចំ
នួន១៣/១៤ អំពីសេដ្ឋកិច្ច សង្គម ដែលបានដាក់ចេញក្នុងឆ្នាំនេះ អាចទទួលបាន
និងហួសកំរិតដែលបានដាក់ចេញ។នេះគឺជាគ្រិះដ្ឋានសំខាន់ដើម្បីរដ្ឋាភិបាលនាំ
ចេញផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត។
ក៏ក្នុងកិច្ចប្រជុំនេះដែរ បណ្ដាសមាជិករដ្ឋាភិបាលក៏បានពិភាក្សាអំពីបញ្ហាសំ
ខាន់មួយចំនួនដែលទាក់ទិនដក់ការកែទម្រង់គំរោងផែនការប្រើប្រាស់ដីធ្លី ដល់ឆ្នាំ
២០២០ និងផែនការប្រើប្រាស់ដីធ្លី ក្នុងដំនាក់កាល ២០១៦-២០២០ ថ្នាក់ជាតិ និង
ផ្តល់មតិចំពោះគំរោងច្បាប់សំខាន់ៗ៕