សម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយសព្វាវុធចំណុះ អ.ស.ប. បានបើក
(VOVworld) – នាថ្ងៃទី ១ មេសា សម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយ
សព្វាវុធចំណុះ អ.ស.ប. បានបើកជាផ្លូវការនៅទីក្រុង New York (អាមេរិក)។ថ្លែង
មតិក្នុងពិធីបើក តំណាងជាន់ខ្ពស់ទទួលបន្ទុកការរំសាយសព្វាវុធរបស់ អ.ស.ប.
លោកស្រី Angela Kane បានចាត់ទុកថា៖ ការខ្វះជំនឿទុកចិត្ត គ្នារវាងបណ្ដាប្រទេសបាននាំទៅដល់ស្ថានភាពអស្ថិរភាពក្នុងតំបន់មជ្ឃឹម បូព៌ា អាស៊ីខាងត្បូងនិងអាស៊ី
ឥសាន្ត។ ប្រការនេះមិនត្រឹមតែរារាំងដំណើរអនុវត្តគោលដៅរំសាយសព្វាវុធនុយ
ក្លេអ៊ែលើសកលលោក ប៉ុណ្ណោះទេ ថែមទាំង ជំរុញ កម្មវិធីទំនើបភាវូបនីយកម្មប្រ
ភេទអាវុធនេះ ទៀតផង។ ក្នុងការពិតជាក់ស្តែងបណ្ដាប្រទេសបានប្រណាំងវិនិយោគ
ប្រាក់ដ៏ធំលើវិស័យយោធា ជំនួសឲ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកស្រី Kane បានអំពាវនាវឲ្យបណ្ដាតំណាងចូលរួមសម័យប្រជុំពិភាក្សានិងចែករំលែកការយល់
ដឹងអំពីការចាំបាច់ជំរុញបុព្វហេតុរំសាយសព្វាវុធលើសកលលោកដើម្បីផលប្រយោធន៍
សន្តិភាពនិងសន្តិសុខលើពិភពលោក ទាំងមូល៕