សម័យប្រជុំពេញអង្គលើកទី៥នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា

(VOVWORLD) -នាព្រឹកថ្ងៃទី២០តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គលើក ទី៥ នៃក្រុមប្រឹក្សាជនជាតិរបស់ រដ្ឋសភា។


សម័យប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃ ដោយពិភាក្សា លើខ្លឹមសារសំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៤។

        ចូលរូមពិភាក្សានៅក្នុងសម័យប្រជុំនេះ តំណាងទាំងអស់បានឯក ភាពថា ក្នុងឆ្នាំ ២០១៨ ក្រុមប្រឹក្សាជនជាតិនឹងអនុវត្តការឃ្លាំមើល ការអនុវត្តគោលនយោបាយ ច្បាប់ អំពីអប់រំនិងបណ្តុះបណ្តាលសម្រាប់ជនជាតិភាគតិច និងការអនុវត្តយន្តការ គោល នយោបាយស្តីពីការវិនិ យោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំជាដើម។ សមាជិក Tong Thanh Binh មណ្ឌល Lai Chau បានលើក ច្បាស់ថា៖

        “វាយតម្លៃលើលទ្ធផលអនុវត្តយន្តការគោលនយោបាយវិនិយោគមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធនៅតំបន់ព្រៃភ្នំនោះគឺទូលំទូលាយណាស់។ ជាពិសេស សម្រាប់បណ្តា ខេត្តតំបន់ព្រៃភ្នំ គឺកម្មវិធីទាំងអស់ គោលនយោបាយវិនិយោគទាំងអស់ គឺសុទ្ធតែវិនិ យោគសម្រាប់ជនជាតិភាគតិច។ តាមនោះ ស្នើឲ្យក្រុមប្រឹក្សាពិនិត្យឡើងវិញមើល តើការវិនិយោគនេះគឺទូលំទូលាយដែរឬទេ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ