សម័យប្រជុំពេញអង្គលើកទី៧គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមបានបើកនៅទីក្រុងហាណូយ

(VOVWORLD) -នាព្រឹកថ្ងៃទី២៩កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុកបញ្ហា សង្គមរបស់រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៧។ 


នៅក្នុងសម័យប្រជុំ នេះសមាជិក សមាជិកានៃគណៈកម្មាធិការនឹងដំណើរការត្រួតពិនិត្យនូវរបាយការ ណ៍របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខាភិ បាលឆ្នាំ២០១៦ និងរបាយការ ណ៍ស្តីពីលទ្ធផលរយៈពេល២ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិ បាល ស្តីពីជម្រុញខ្លាំងការអនុវត្តគោលនយោបាយច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល ឈានដល់ការធានារ៉ាប់រងសុខាភិបាលលើប្រជាជនទាំង មូល រួមទាំងរបាយការណ៍ស្តីពីការអនុវត្តគោលដៅជាតិអំពីសមភាពភេទ ។ អង្គប្រជុំនឹងបានឃ្លាំមើលស្ថានភាពផ្សព្វផ្សាយនូវឯកសារកំណត់លំអិត និងណែនាំការប្រតិបត្តិច្បាប់ចំណុះវិស័យសកម្មភាពរបស់គណៈកម្មាធិ ការនិងការទទទួលខុសត្រូវក្នុងការគ្រប់គ្រងរដ្ឋរបស់ក្រសួងមួយចំនួនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ