|
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ បើកជាផ្លូវការ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៤ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានធ្វើអធិបតីសម័ប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ នៅ
ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
«រដ្ឋាភិបាលត្រូវស្អាតស្អំប្រឆាំងនឹងអំពើពុករលួយនិងជៀសវាងការខ្ជះ
ខ្ជាយក្នុងសង្គម។ ស្ថាប័នក្រសួងណាមានអំពើពុករលួយ ផ្នែកក្រសួងនោះ
ត្រូវទទួលខុសត្រូវ។ ដំបូងបង្អស់ សមាជិករដ្ឋាភិបាលម្នាក់ៗត្រូវត្រួតពិនិត្យ
ជាថ្មីម្តងទៀតករណីអំពើពុករលួយនិងខ្ជះខ្ជាយក្នុងប្រព័ន្ធ។ នេះគឺជាប្រការ
ដែលរដ្ឋសភាបានផ្តោត ទៅលើ ហើយយើងសន្យាធ្វើឲ្យបាន។»
លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យរដ្ឋាភិបាលប្រមូលផ្តុំថែទាំជីវភាពរស់
នៅរបស់ប្រជាជនផងដែរ៕