សម័យប្រជុំលើកទី១០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមអាលហ្សេរី

សម័យប្រជុំលើកទី១០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមអាលហ្សេរី - ảnh 1
សម័យប្រជុំលើកទី១០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមអាលហ្សេរី (VOV)

        Vovworld-នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយ សម័យប្រជុំលើក​ទី១០​
គណៈ​កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អាលហ្សេរីបានប្រារព្ធឡើង ដែល
ទាក់ទាញ​ការចូលរួម​របស់ដំណាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។ ថ្លែងមតិ
នៅ​សម័យ​ប្រជុំ រដ្ឋមន្ត្រីក្រសួង​សំណង់វៀតណាមលោក Trinh Dinh Dung សហ
ប្រធាន​គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាលវៀតណាម-អាលហ្សេរីបានអះអាងថា
សម័យ​ប្រជុំ​មាន​អត្ថន័យដ៏សំខាន់ក្នុងការបង្កើនចំណងមិត្តភាពជំរុញនិងបើក
ទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម-
អាលហ្សេរី។ ក្នុង​រយៈពេល​កន្លង​មក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
បន្តអភិវឌ្ឍន៍​តំលៃ​ប្រាក់ពាណិជ្ជកម្មទ្វេ​ភាគី​បានកើនឡើងដោយឥតឈប់ឈរ។
រដ្ឋមន្ត្រី​ Trinh Dinh Dung បានឲ្យដឹងថា៖

        “លទ្ធផលនោះនៅទាបនៅឡើយបើប្រៀបនឹងទំនាក់ទំនងមិត្តជាប្រពៃណី
ក៏ដូចជា​សក្ដានុ​ភាព​ឧត្តមភាពរបស់ប្រទេសទាំងពីរវៀតណាម-អាលហ្សេរី។ ខ្ញុំ
គិតថា​យើង​ត្រូវបន្តជំរុញ​ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថែមទៀត។​ យើង
ខ្ញុំវាយតំលៃ​ខ្ពស់​លើសំណើរផ្ដើម​គំនិតរបស់មិត្តក្នុងការប្រមូលផ្ដុំទៅក្នុងវិស័យ
ដែលត្រូវ​សហប្រតិបត្តិការក្នុងរយៈពេល​ខាងមុខជាមួយគោលដៅជាក់ស្ដែង
និងប្រសិទ្ធភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ