សម័យប្រជុំលើកទី១៥គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកយ៉ាងមហោឡារិកនៅទីក្រុងហាណូយ

(VOVWORLD) -នារសៀលថ្ងៃទី១១តុលា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើក សម័យប្រជុំលើកទី១៥ ដើម្បីសម្រេចនូវការងារត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ គ្រោងនឹងប្រារព្ធនាថ្ងៃទី២៣តុលា។ 
សម័យប្រជុំលើកទី១៥គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកយ៉ាងមហោឡារិកនៅទីក្រុងហាណូយ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងសម័យបើកកិច្ចប្រជុំ

អញ្ជើញថ្លែងមតិបើកសម័យប្រជុំ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖

        “នៅក្នុងកិច្ចប្រជុំលើកទី៤ រដ្ឋសភាគ្រោងនឹងពិនិត្យសម្រេចចិត្តលើ ការរៀបចំ កម្មាភិបាលជាន់ខ្ពស់។ ខ្ញុំស្នើឲ្យអង្គប្រជុំផ្តល់មតិដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋសភា នាសប្តាហ៍ទី២។ កម្មាភិបាលពីរនាក់គឺអគ្គអធិការកិច្ចរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួង គមនាគមន៍ ដឹកជញ្ជូន ត្រូវលាលែងពីដំ ណែង។ ឈរលើការលាលែងពីដំណែង នេះ រដ្ឋាភិបាលនឹងដាក់ចេញវិធានការអនុម័តកម្មាភិបាលថ្មី”។

        នាពេលរសៀលថ្ងៃដដែល អង្គប្រជុំបានផ្តល់មតិលើការត្រៀមរៀបចំឲ្យកិច្ច ប្រជុំលើកទី៤នៃរដ្ឋសភានាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ