សម័យប្រជុំលើកទី១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -នារសៀលថ្ងៃទី១៣តុលា សម័យប្រជុំលើកទី១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ មុននោះ នាព្រឹកថ្ងៃទី១៣តុលា អង្គប្រជុំបានផ្តល់ មតិលើការលើកពេលវេលាអនុវត្តកម្មវិធីអប់រំ ទូទៅនិងសៀវភៅសិក្សាថ្មី។ 
សម័យប្រជុំលើកទី១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

នេះជាខ្លឹមសារដែលបានលើកឡើងនៅក្នុង សេចក្តីសម្រេចចិត្តលេខ ៨៨ របស់រដ្ឋសភានីតិកាលទី១៣ ស្តីពីការផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សាអប់រំទូទៅ។ តាមរយៈការពិភាក្សា អង្គប្រជុំបានចាត់ទុកថា ការលើកពេលអនុវត្តកម្មវិធីថ្មីគឺចាំបាច់ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ ការត្រៀមរៀបចំ និងបង្កើតការស្រុះចិត្តគំនិតក្នុងសង្គមខណៈដែលបានអនុវត្តជាទូទៅ នោះ។ ប៉ុន្តែ នេះជាខ្លឹមសារសំខាន់មួយ តាមនោះស្នើឲ្យរដ្ឋាភិបាល ក្រសួងអប់រំនិង បណ្តុះបណ្តាលគប្បីវាយតម្លៃត្រឹមត្រូវនូវការងារដែលបានអនុវត្ត កំណត់ច្បាស់មូល ហេតុយឺតយ៉ាវ ហើយសំខាន់បំផុតគឺត្រូវត្រៀមរៀបចំឲ្យបានគ្រប់លក្ខណៈដើម្បីអនុវត្ត ទាន់ពេលវេលា៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ