សម័យប្រជុំលើកទី២១នៃគណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី២១នៃគណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាវៀតណាម  - ảnh 1
សម័យប្រជុំលើកទី២១នៃគណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាវៀតណាម


(VOVworld)-នាថ្ងៃទី៩កញ្ញា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម
​លោកNguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាបានបើកសម័យ
ប្រជុំលើកទី២១។ នេះជាសម័យប្រជុំដោយមានខ្លឹមសារសំខាន់ជាច្រើន ដើម្បី ត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣ដែលគ្រោង
នឹង ប្រារព្វឡើងចុងខែតុលាខាងមុខ។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការ

អចិន្ត្រៃយ៌រដ្ឋសភា និងពិនិត្យ ពិភាគ្សាលើកចុងក្រោយអំពីពង្រាង​វិសោធនកម្ម
 រដ្ឋធម្មនុញឆ្នាំ១៩៩២ មុនពេលរាយការជូនការិយាល័យនយោបាយ គណៈ
កម្មាធិការមជ្ឈឹម ព្រមទាំងផ្តល់មតិអំពីពង្រាងថ្បាប់ដីធ្លី (វិសោធនកម្ម)និងពង្រាង ច្បាប់ចំនួន១៣ផ្សេងទៀត។  ប្រធានរដ្ឋសភា លោក Nguyen Sinh Hung លើក
​ច្បាស់ថា៖  “ក្នុងកិច្ចប្រជុំនាដំណាច់ឆ្នាំ២០១៣នេះ រដ្ឋសភានឹងស្តាប់របាយការណ៌
ជាច្រើន​សំដៅវាយតម្លៃឡើងវិញនូវ ស្ថានភាពសេដ្ឋកិច្ច សង្គម ការពារជាតិ និង
កិច្ចការយុត្តិធម៌ ការប្រយុទ្ធប្រឆំាងបទល្មើសក្នុងឆ្នាំ២០១៣ ។ពីនោះខំប្រឹងប្រែង សម្រេចរាល់ផារកិច្ចដែលមហាសន្និបាតលើកទី១១បានដាក់ចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ