សម័យប្រជុំលើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែសីហា
(VOVWORLD) - ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែសីហា សម័យប្រជុំលើកទី ២៦នៃគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ នឹងប្រព្រឹត្តទៅនៅរដ្ឋធានី ហាណូយ។
តាមរបៀបវារៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងពិចារណា ផ្ដល់យោបល់ស្ដីពីខ្លឹមសារជាច្រើន។ ស្ដីពីការងារកសាងច្បាប់ អង្គប្រជុំនឹង ពិចារណា និងផ្ដល់យោបល់ស្ដីពីគម្រោងច្បាប់ចំនួន៧គម្រោងដែលត្រូវបាន រដ្ឋសភាលើកយកមកពិភាក្សានៅសម័យប្រជុំលើកទី៥។ ក្នុងសម័យប្រជុំលើក នេះ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាក៏ដំណើរការឃ្លាំមើលលើការអនុវត្ត គោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់ប្រភពទុនកម្ចីពីបរទេស ក្នុងដំណាក់កាល២០១១-២០១៦។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភានាថ្ងៃទី១៣ ខែសីហាផងដែរ៕