សម័យប្រជុំលើកទី២៨នៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមនឹងប្រារព្ធ ឡើងនាថ្ងៃទី១៥ ខែតុលា
(VOVWORLD) - តាមសេចក្ដីជូនដំណឹងសារព័ត៌មានចេញនាថ្ងៃទី១១ ខែតុលា របស់ខុទ្ទ កាល័យរដ្ឋសភាបានឲ្យដឹងថា សម័យប្រជុំលើកទី២៨នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ។
នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រោងនឹង ពិភាក្សាអំពីរបាយការណ៍នានាស្ដីពិស្ថានភាពសេដ្ឋកិច្ចសង្គម រចនាសម្ព័ន្ធខឿន សេដ្ឋកិច្ច កម្មវិធីគោលដៅជាតិ គោលនយោបាយឧបត្ថម្ភតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ និងរបាយការណ៍ស្ដីពីថវិការដ្ឋផងដែរ។ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាក៏ផ្ដល់មតិចំពោះរបាយការណ៍ស្ដីពីការប្រមូលផ្ដុំមតិ យោបល់ របស់អ្នកបោះឆ្នោតនិងប្រជាជនដាក់ជូនសម័យប្រជុំលើកទី៦របស់រដ្ឋសភា ក៏ដូច ជាឃ្លាំមើលការដោះស្រាយមតិយោបល់របស់អ្នកបោះឆ្នោតដែលដាក់ជូនសម័យប្រជុំលើកទី៥របស់រដ្ឋសភាផងដែរ៕