សម័យប្រជុំលើកទី៣រដ្ឋសភាចិននីតិកាលទី១២បានប្រារព្ធឡើង
HUU THANG -  
|
សម័យប្រជុំលើកទី៣រដ្ឋសភាចិននីតិកាលទី១២បានប្រារព្ធឡើង (VOV) |
Vovworld-នាព្រឹកថ្ងៃទី៥មិនា សម័យប្រជុំលើកទី៣រដ្ឋសភាចិននីតិកាលទី១២
បានប្រារព្ធឡើងនៅមហាសាលប្រជាជននៅរដ្ឋធានីប៉េកាំងក្រោមអធិបតីភាពរបស់
ប្រធានរដ្ឋសភាលោក Zhang Dejiang។ អញ្ចើញចូលរួមពិធីនេះមានអគ្គលេខានិងជា
ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Keqiang ប្រធានរណសិរ្សមាតុ
ភូមិលោក Yu Zhengsheng រួមជាមួយតំណាងជិត៣ពាន់នាក់។ បន្ទាប់ពីពិធីប្រារព្ធ
លោកនាយករដ្ឋមន្ត្រីលោក Li Keqiang បានថ្លែងរបាយការណ៍ការងាររបស់រដ្ឋាភិបាល
ដែលក្នុងនោះសង្កត់ធ្ងន់ថាចិនបន្តស្ថិរភាពនិងសុក្រិដ្ឋគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
រក្សាកំណើនស្ថិរភាពកែសម្រួលរចនាសម្ព័ន្ធ បង្កើតកំលាំងចលករឲ្យការអភិវឌ្ឍន៍
សេដ្ឋកិច្ចថ្មី អនុវត្តគោលនយោបាយសារពើព័ន្ធសកម្មជាដើម។ របាយការណ៍បានស
ឲ្យឃើញថា ការងារស្នូលរបស់រដ្ឋាភិបាលចិនក្នុងឆ្នាំ២០១៥គឺបង្កើនកំលាំងប្រើប្រាស់
ក្នុងប្រទេស វិនិយោគប្រកបដោយប្រសិទ្ធភាពសេវ៉ាកម្មសាធារណៈទំនើបភាវូបនីយកម្ម
កសិកម្មជាដើម។
តាមរបៀបវារៈសម័យប្រជុំនឹងបិទបញ្ចប់នាព្រឹកថ្ងៃទី១៥មិនា៕
HUU THANG