សម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -  បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោកស្រី លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋាភិបាល គណៈកម្មាធិការនានារបស់រដ្ឋសភា អគ្គលេខា ធិការរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនានា បន្តសុក្រិដ្ឋរាល់សេចក្តីព្រាងច្បាប់ ក៏ដូចជារបាយការណ៍ឃ្លាំមើល ដើម្បីផ្ញើរជូនសមាជិកសភា។
សម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា 

នាព្រឹកថ្ងៃទី ១៦ ខែសីហា  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំបិទបញ្ចប់សម័យប្រជុំលើកទី៣៦។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖ សម័យប្រជុំលើកទី៣៦នេះ គណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្តោតការពិនិត្យទៅលើខ្លឹមសារសំខាន់ៗ និងសម្រេចជាស្ថាពរនូវកម្មវិធីដែលបានដាក់ចេញ។ ដោយមានឯកសារត្រូវបានស្ថាប័នពាក់ព័ន្ធត្រៀមយ៉ាងប្រុងប្រយ័ត្នលើគុណភាពនោះ បានជួយអោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានលក្ខណៈងាយស្រួលជាង ក្នុងការពិនិត្យនិងសម្រេចនូវបញ្ហាជាច្រើនដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោកស្រី លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋាភិបាល គណៈកម្មាធិការនានារបស់រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនានា បន្តសុក្រិដ្ឋរាល់សេចក្តីព្រាងច្បាប់ ក៏ដូចជារបាយការណ៍ឃ្លាំមើល ដើម្បីផ្ញើរជូនសមាជិកសភា។

មុននោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិទៅលើរបាយការណ៍ស្តីពីលទ្ធ ផលឃ្លាំមើលប្រធានបទ “ការអនុវត្តគោលនយោបាយច្បាប់ ស្តីពីការបង្ការនិង ពន្លត់អគ្គីភ័យ ដំណាក់កាល ២០១៤-២០១៨” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ