សម័យប្រជុំលើកទី៣ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត

(VOVWORLD) - ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យនៅតែមានសក្ដានុពលធំធេង ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែលនឹងបើកឱកាសថ្មីដើម្បីជំរុញទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ ដែលជាបុព្វបទដ៏សំខាន់មួយដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ៣ ពាន់លានដុល្លារអាមេរិក។ 

សម័យប្រជុំលើកទី៣ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត - ảnh 1សម័យប្រជុំលើកទី៣ នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ១៦ សីហា នៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី៣ នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យផ្សេងទៀតបានប្រព្រឹត្តទៅក្រោមអធិបតី ភាពរបស់រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាវៀតណាម លោក Huynh Thanh Dat និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មអ៊ីស្រាអែល លោក Nir Barkat។ នៅក្នុងសម័យប្រជុំ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យនៅតែមានសក្ដានុពលធំធេង ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែលនឹងបើកឱកាសថ្មីដើម្បីជំរុញទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ ដែលជាបុព្វបទដ៏សំខាន់មួយដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ៣ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបាន ឯកភាពបង្ហើយបែបបទក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែលក្នុងពេលឆាប់ៗ ហើយជូនដំណឹងដល់សហគមន៍ធុរកិច្ចអំពី សក្តានុពល និងឱកាសដែលនាំមកដោយកិច្ចព្រមព្រៀងនេះ។ រដ្ឋាភិបាលទាំងពីរ ត្រូវការគាំទ្រសហគ្រាសនូវព័ត៌មាន ការពន្លឿនពាណិជ្ជកម្ម លើកទឹកចិត្តការវិនិ យោគ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាសហគ្រាស។
ទាក់ទិននឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ភាគីទាំងពីរបានឯកភាពជំរុញកិច្ច សហប្រតិបត្តិការក្នុងវិស័យចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍; ជាពិសេសលើវិស័យ ដែលទាក់ទិននឹងនិន្នាការសេដ្ឋកិច្ចដែលទើបលេចចេញ និងសមស្របជាមួយនឹង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងវិស័យផ្សេងៗទៀត។ ភាគីទាំងពីរបន្ត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន ថាមពល គយ បច្ចេកវិទ្យាព័ត៌ មាន ស្តង់ដារគុណភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ ទេសចរណ៍ និង យុត្តិធម៌។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ